Cambodian Partnership for Sustainable Agriculture (CPSA)

CASA by Meridian, Orient Tower 2nd Floor, Unit A01-01

No. 1 Harvard Street Diamond Island Tonle Bassac Chamkamorn,

Phnom  Penh, Cambodia

Copyright statement 
 

© 2019 Cambodia Partnership for Sustainable Agriculture. All Rights Reserved.  

គម្រោងភាពជាដៃគូរបស់កម្ពុជាសម្រាប់វិស័យកសិកម្មដែលមាននិរន្តរភាព (CPSA) គឺជាវេទិកាភាពជាដៃគូពហុភាគីដែលធ្វើសកម្មភាពលើការអភិវឌ្ឍកសិកម្មដែលមានការចូលរួម និងប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា។គម្រោង

CPSA មានគោលដៅ:

គម្រោង CPSA សម្រេចគោលដៅទាំងនេះតាមរយៈ

ការក្លាយជាវេទិកាដែលមានការចូលរួម ដើម្បីឱ្យភាគីមានទំនាក់ទំនងគ្នា និងផ្លាស់ប្តូរព័ត៏មានគ្នា

ការជំរុញឱ្យមានការផ្លាស់ប្តូរទៅជាប្រព័ន្ធតាមវិស័យ ឬប្រព័ន្ធទីផ្សារតាមរយៈក្រុមការងាររបស់គម្រោង

ការផ្តល់ការរៀនសូត្រ និងការប្រឹក្សាយោបល់ដល់សហគ្រាសខ្នាតមធ្យម ខ្នាតតូច និងខ្នាតតូចបំផុត សហគ្រិន និងអង្គការកសិករ

ការកសាងការគាំទ្រសម្រាប់ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាព និងគាំទ្រដល់កសិករខ្នាតតូច

CPSA គឺជាគម្រោងដៃគូប្រចាំប្រទេសកម្ពុជារបស់បណ្តាញ Grow Asia

បណ្តាញ Grow Asia ត្រូវបានបង្កើតឡើងដោយវេទិកាសេដ្ឋកិច្ចពិភពលោក។ ដោយមានការសហការជាមួយលេខាធិការដ្ឋាននៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បណ្តាញ Grow Asia ធ្វើការប្រមូលផ្តុំ  ជួយសម្របសម្រួល និងជួយបង្កើនភាពជាដៃគូតាមរយៈវិធីសាស្ត្រអនុវត្តន៍ជាក់ស្តែង។ បណ្តាញ Grow Asia បង្កើតឡើងដោយផ្អែកលើបទពិសោធន៍និងភាពជោគជ័យនៃគំនិតផ្តួចផ្តើមស្តីពីចក្ខុវិស័យថ្មីសម្រាប់វិស័យកសិកម្ម (NVA) របស់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលចក្ខុវិស័យនេះជួយសម្របសម្រួលភាពជាដៃគូពហុភាគីនៅទូទាំងពិភពលោកឱ្យសម្រេចបាននូវសន្តិសុខស្បៀង និរន្តភាពបរិស្ថាន និងឱកាសសេដ្ឋកិច្ចតាមរយៈភាពជាដៃគូពហុភាគីក្នុងវិស័យកសិកម្ម។

បណ្តាញ Grow Asia ជួយសម្របសម្រួលឱ្យភាគីពាក់ព័ន្ធដែលមានជំនាញផ្សេងៗគ្នាជួយជម្រុញ ឬបង្កើនជំនាញរបស់ភាគីដទៃទៀត  អាចចែករំលែកការយល់ដឹង និងរៀនពីបទពិសោធន៍ក្នុងតំបន់។ សព្វថ្ងៃនេះ បណ្តាញ Grow Asia សហការជាមួយដៃគូជាង 500 នៅទូទាំងប្រទេសដៃគូចំនួន 5 ដែលស្មើនឹងចំនួនកសិករតូចតាចជាងកន្លះលាននាក់។